វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់
វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ត្រូវតែចូលរួមថែរក្សាវប្បធម៍ប្រពៃណីទំនៀមទម្លាប់ ខ្មែរ វប្បធម៍រលត់ ជាតិរលាយវប្បធម៍ ពណ្ណរាយជាតិថ្កើងថ្កាន រូបផ្ទាំងតំណាងវប្បធម៏ខ្មែរ
EPK News
វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ត្រូវតែចូលរួមថែរក្សាវប្បធម៍ប្រពៃណីទំនៀមទម្លាប់ ខ្មែរ វប្បធម៍រលត់ ជាតិរលាយវប្បធម៍ ពណ្ណរាយជាតិថ្កើងថ្កាន រូបផ្ទាំងតំណាងវប្បធម៏ខ្មែរ
ខេត្តសៀមរាប ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានដំណើរការទៅប្រកបដោយក្តីរិករាយ ស្និទ្ធស្នាល ក្នុងមហាគ្រួសារ ខ្មែរ នៅរសៀលថ្ងៃ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៥ ជាថ្ងៃទី៣ ដែល ថ្ងៃវរៈឡើងស័ក នៅមុខបរិវេណព្រះអង្គចេកព្រះអង្គចម រៀបចំធ្វើពិធីស្រង់ព្រះ និង និមន្តព្រះសង្ឃចំរើនព្រះបរិត្ត លើករាសីឆ្នាំថ្មី ដោយមានវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាព…
កម្មវិធីប្រណាំងរទេះគោ ក្របី និង សេះ វគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ នៅខេត្តសៀមរាប
សេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូងខេត្តសៀមរាប ស្តីពីករណីសំណុំរឿងរវាងឈ្មោះ ចិន ស្រីដា ឈ្មោះ សម្បត្តិ កុសល និងឈ្មោះ រ៉ាំង ភិរម្យ។ បណ្ដាញសង្គមផ្លូវការមន្ទីរព័ត៌មានខេត្តសៀមរាប
ដំណើរការសាងសង់ និងរៀបចំតុបតែងនៅតំបន់នានាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ សម្រេចបានស្ទើរតែមួយរយភាគរយហើយ។ ទិដ្ឋភាពនៃការរៀបចំ តុបតែងយ៉ាងបុិនប្រសប់ រួមបញ្ចូលនូវគំនិតច្នៃប្រឌិតថ្មី បានបង្កើតនូវផ្ទាំងទស្សនីយភាពគួរជាទីគយគន់។ ផ្ទាំងទស្សនីយភាពទាំងនេះ បានរំលេចអំពី ទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈបុរាណខ្មែរជាច្រើនទម្រង់ ដែលនាំឱ្យអារម្មណ៍អ្នកទស្សនា ហាក់ដូចជាស្ថិតនៅក្នុងសម័យកាលអង្គរដ៏រុងរឿង។ អង្គរសង្ក្រាន្ត រង់ចាំស្វាគមន៍បងប្អូនទាំងអស់គ្នា (ចេញពីមន្ទីរព័ត៌មានខេត្តសៀមរាប)
ខេត្តសៀមរាប ព្រះសង្ឃជាច្រើនអង្គនិមន្តតាមដងផ្លូវ ស្រោចទឹកប្រោះព្រំឲ្យប្រជាពលរដ្ឋ មានជំនឿថា ធ្វើឲ្យក្រុមគ្រួសារពួកគាត់មានសេចក្តីសុខចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ជំនឿ ទំនៀមទម្លាប់ ប្រជាពលរដ្ឋ នៅពេលជិតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ម្ដងៗ តែងតែនិមន្តព្រះសង្ឃស្រោចទឹកតាមដងផ្លូវឬ ប្រោះព្រំនៅតាមផ្ទះនីមួយៗ យល់ថាដេញគ្រោះចង្រៃឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី សុំសេចក្តីសុខ សេចក្ដីចំរើនសមប្រកបដោយជោគជ័យមហាប្រសើរកើតមានដល់កូនចៅគ្រប់ៗគ្នា ។ ជំនឿមួយនេះ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក រហូតដល់បច្ចុប្បន្ន។