ឈឺចង្កេះរ៉ាំរ៉ៃ

ឈឺចង្កេះរ៉ាំរ៉ៃ តើមានអ្វីខ្លះទៀតដែលជាមូលហេតុសំខាន់ នាំឲ្យមានអាការៈឈឺខ្នង ឈឺចង្កេះនេះ?! នៅជួបនឹងបញ្ហានេះហើយ តើគេត្រូវធ្វើដូចម្តេចទើបអាចជួយការពារនិងរក្សាឆ្អឹងខ្នងបាន? ប្រសាសន៍វេជ្ជបណ្ឌិត វូ សុភៈរស្មី🇰🇭 ដោយ: តំបន់សុខភាព

ចំណីអាហារសម្រាប់ទារក

ចំណីអាហារសម្រាប់ទារក តេីអាហារប្រភេទណាដែលគួរផ្តល់ដល់ទារក និងកូនតូចៗ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Patrick Tournion ឯកទេសក្រពះពោះវៀន និងអាហារកុមារ នៅមន្ទីរពេទ្យ Toussaint Armand ក្រុងប៉ារីស🇰🇭 ដោយ: តំបន់សុខភាព

ប្រជាពលរដ្ឋបានចូលរួមរីករាយក្នុងថ្ងៃបុណ្យចូលឆ្នាំ

រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២-១៧ ខែមេសា ឆ្នាំ២០២៥ បុណ្យចូលឆ្នាំប្រពៃណីជាតិ មានបងប្អូនប្រជាពលរដ្ឋជាង ៨ម៉ឺន ៦ពាន់នាក់ បានធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត ពោលគឺបានកើនឡើងប្រមាណ ២១% ធៀបជាមួយនឹងបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២៤ ខណៈប្រជាពលរដ្ឋធ្វើដំណើរទៅមកខេត្តសៀមរាប និងរាជធានីភ្នំពេញ មានចំនួនច្រើនជាងគេរហូតដល់ជាង ២មុឺននាក់។ ជាមួយនឹងការផ្ដល់សេវារថយន្តក្រុងឥតគិតថ្លៃ បងប្អូនប្រជាពលរដ្ឋបានបង្ហាញក្ដីរីករាយ និងសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូពីសុខទុក្ខ និងការចំណាយរបស់ប្រជាពលរដ្ឋតាមរយៈការធ្វើដំណើរដោយឥតបងថ្លៃជូនប្រជាពលរដ្ឋមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យជាតិនានា ដែលវាពិតល្អខ្លាំងណាស់ដើម្បីជួយឱ្យប្រជាជនងាយស្រួលក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត៕ ប្រភព៖ សាលារាជធានីភ្នំពេញ

គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល

ឯកឧត្ដមប្រធានធិបតីចិន ប្រកាសគាំទ្ររាល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេស គម្រោងព្រែកជីកហ្វូណនតេជោ ដែលកម្ពុជាកំពុងដំណើរការសាងសង់។ ជាមួយគ្នានេះ សម្តេចតេជោ បានប្រកាសគាំទ្រនូវគំនិតផ្តួចផ្តើមនានារបស់ចិន ដូចជា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ», គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល, គំនិតផ្តួចផ្តើមសន្តិសុខសាកល និងគំនិតផ្តួចផ្តើមអរិយធម៌សាកល ជាដើម។ ដំណើរទស្សនកិច្ចនៅពេលនេះ គឺមានអត្ថន័យធំធេងណាស់ ជាពិសេស ក្នុងពេលពិភពលោកស្ថិតក្នុងស្ថានភាពមួយឈានទៅរកសង្គ្រាមពាណិជ្ជកម្មបណ្តើរៗ។(អត្ថបទចំលង)

វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់

វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ត្រូវតែចូលរួមថែរក្សាវប្បធម៍ប្រពៃណីទំនៀមទម្លាប់ ខ្មែរ វប្បធម៍រលត់ ជាតិរលាយវប្បធម៍ ពណ្ណរាយជាតិថ្កើងថ្កាន រូបផ្ទាំងតំណាងវប្បធម៏ខ្មែរ

ពិធីស្រង់ព្រះរស់បុណ្យប្រណៃណីចូលឆ្នាំខ្មែរ

ខេត្តសៀមរាប ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានដំណើរការទៅប្រកបដោយក្តីរិករាយ ស្និទ្ធស្នាល ក្នុងមហាគ្រួសារ ខ្មែរ នៅរសៀលថ្ងៃ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៥ ជាថ្ងៃទី៣ ដែល ថ្ងៃវរៈឡើងស័ក នៅមុខបរិវេណព្រះអង្គចេកព្រះអង្គចម រៀបចំធ្វើពិធីស្រង់ព្រះ និង និមន្តព្រះសង្ឃចំរើនព្រះបរិត្ត លើករាសីឆ្នាំថ្មី ដោយមានវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាព…

កម្មវិធីប្រណាំងរទេះគោ ក្របី និង សេះ

កម្មវិធីប្រណាំងរទេះគោ ក្របី និង សេះ វគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ នៅខេត្តសៀមរាប

សេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូងខេត្តសៀមរាប

សេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូងខេត្តសៀមរាប ស្តីពីករណីសំណុំរឿងរវាងឈ្មោះ ចិន ស្រីដា ឈ្មោះ សម្បត្តិ កុសល និងឈ្មោះ រ៉ាំង ភិរម្យ។ បណ្ដាញសង្គមផ្លូវការមន្ទីរព័ត៌មានខេត្តសៀមរាប

ដំណើរការសាងសង់ និងរៀបចំតុបតែង

ដំណើរការសាងសង់ និងរៀបចំតុបតែងនៅតំបន់នានាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ សម្រេចបានស្ទើរតែមួយរយភាគរយហើយ។ ទិដ្ឋភាពនៃការរៀបចំ តុបតែងយ៉ាងបុិនប្រសប់ រួមបញ្ចូលនូវគំនិតច្នៃប្រឌិតថ្មី បានបង្កើតនូវផ្ទាំងទស្សនីយភាពគួរជាទីគយគន់។ ផ្ទាំងទស្សនីយភាពទាំងនេះ បានរំលេចអំពី ទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈបុរាណខ្មែរជាច្រើនទម្រង់ ដែលនាំឱ្យអារម្មណ៍អ្នកទស្សនា ហាក់ដូចជាស្ថិតនៅក្នុងសម័យកាលអង្គរដ៏រុងរឿង។ អង្គរសង្ក្រាន្ត រង់ចាំស្វាគមន៍បងប្អូនទាំងអស់គ្នា (ចេញពីមន្ទីរព័ត៌មានខេត្តសៀមរាប)

ជំងឺហឺតនិងព្យាបាល 

ជំងឺហឺតនិងព្យាបាល ហឺតជាជំងឺមួយដែលពិបាកព្យាបាល ហើយពេលខ្លះគេត្រូវការពេលវេលាព្យាបាលរយៈពេលដ៏យូរទៀតផង លោកវេជ្ជបណ្ឌិត Dr. Luc Rafabert គ្រូពេទ្យឯកទេសកុមារ និងឯកទេសសួត🇰🇭 ដោយ:តំបន់សុខភាព

ការជ្រុះសក់​ និង​ក្បាល​ទំពែក 

ការជ្រុះសក់​ និង​ក្បាល​ទំពែក តើធ្វើដូចម្តេចទើបអាចដឹងបានថាតើការជ្រុះសក់ប្រភេទណា ជាសញ្ញានៃរោគទំពែក គោលបំណងអប់រំសុខភាព តែប៉ុណ្ណោះ

ក្នុងឳកាលបុណ្យចូលឆ្នាំខ្មែរប្រជាជនមានជំនឿលើព្រះសង្ឃស្រោចទឹកប្រោះព្រំ

ខេត្តសៀមរាប ព្រះសង្ឃជាច្រើនអង្គនិមន្តតាមដងផ្លូវ ស្រោចទឹកប្រោះព្រំឲ្យប្រជាពលរដ្ឋ មានជំនឿថា ធ្វើឲ្យក្រុមគ្រួសារពួកគាត់មានសេចក្តីសុខចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ជំនឿ ទំនៀមទម្លាប់ ប្រជាពលរដ្ឋ នៅពេលជិតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ម្ដងៗ តែងតែនិមន្តព្រះសង្ឃស្រោចទឹកតាមដងផ្លូវឬ ប្រោះព្រំនៅតាមផ្ទះនីមួយៗ យល់ថាដេញគ្រោះចង្រៃឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី សុំសេចក្តីសុខ សេចក្ដីចំរើនសមប្រកបដោយជោគជ័យមហាប្រសើរកើតមានដល់កូនចៅគ្រប់ៗគ្នា ។ ជំនឿមួយនេះ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក រហូតដល់បច្ចុប្បន្ន។